យោងតាមអត្ថបទមួយចុះផ្សាយកាលពីថ្ងៃពុធសប្តាហ៍នេះបានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវកាណាដាដែលសិក្សាអំពីកម្រិតទឹកនោមនៅក្នុងអាវហែលទឹក បានរកឃើញថាតើក្នុងអាងហែលទឹកមានទឹកនោមកម្រិតខ្ពស់ប៉ុនណា ហើយលទ្ធផលវិញហាក់មិនល្អឡើយ។
ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ University of Alberta បានអភិវឌ្ឍតេស្តមួយដើម្បីវាស់បរិមាណទឹកនោមនិងបានយកទឹកគំរូជាង ២៥០ មកពីអាងទឹកនិងអាងទឹកក្តៅពីទីក្រុងកាណាដាចំនួនពីរ។
លទ្ធផលបានបង្ហាញថា អាងទឹកចំណុះ ៨៣០.០០០ លីត្រមួយ ដែលប្រហែលមួយភាគបីនៃទំហំអាងទឹកអូឡាំពិកមួយមានទឹកនោម ៧៥ លីត្រខណៈអាងទឹកតូចៗដទៃទៀតមាន ៣០ លីត្រ។
យោងតាមការសិក្សាដែលបានចុះផ្សាយនៅលើព្រឹត្តិបត្រព័ត៌មាន “Environmental Science and Technology Letters” បានឱ្យដឹងថា មនុស្សដាក់ចូលនូវគីមីខុសគ្នាទៅក្នុងទឹកសម្រាប់កម្សាន្តតាមរយៈសារធាតុរាវរបស់រាងកាយ និងព័ត៌មានដាច់ដោយឡែកមួយទៀតនៃទឹកដែលបានផ្លាស់ប្តូរពណ៌ក្នុងមួយយប់នៅព្រឹត្តិការណ៍អូឡាំពិកទីក្រុងរីយ៉ូ បង្ហាញឱ្យឃើញពីការត្រូវការត្រួតពិនិត្យគុណភាពទឹក។
យោងតាមការសិក្សាបានឱ្យដឹងថា បើទោះទឹកនោមមិនមានមេរោគ វត្តមានរបស់វានៅក្នុងអាងទឹកគឺជាកង្វល់ដល់សុខភាពសាធារណៈព្រោះទឹកនោមអាចលាយជាមួយគីមីក្នុងអាងទឹកនិងបង្កគ្រោះថ្នាក់ដល់អ្នកហែលទឹក៕