បុរសៗតែងតែត្អូញត្អែ ថា មនុស្សស្រីពិបាកនឹងយល់ចិត្តបន្តិច។ ប៉ុន្តែប្រសិនបើអ្នកសម្លឹងមើលឲ្យកាន់តែជ្រៅ អ្នកនឹងបានយល់ពីអ្វីដែលនាងចង់បាន។ ពិតប្រាកដណាស់ គ្មានអ្នកណាម្នាក់ នៅលើផែនដីនេះអាចអះអាងថា អ្នកមានចំណេះដឹងពេញលេញទើបអាចយល់ពីចិត្តរបស់មនុស្សស្រីនោះ។
ទាល់តែអ្នក អាចធ្វើខុសម្តងទៅពីរដង ទើបអ្នករកឃើញថា អ្វីដែលធ្វើឲ្យនាងសប្បាយចិត្ត និងអ្វីដែលរំខានចិត្តនាង។ កុំបារម្ភ ប្រសិនបើអ្នកមានកំហុស គ្រាន់តែនិយាយពាក្យថា សុំទោស ហើយព្យាយាមធ្វើរឿងផ្សេងៗដែលទាក់ទាញចិត្តនាង។
តើអ្នកឆ្ងល់ទេថា ហេតុអ្វីបានអ្នកគួរចាប់ផ្តើមជំហ៊ាន ដើម្បីធ្វើឲ្យទាក់ទាញចិត្តនាង? នៅពេលអ្នកស្រឡាញ់អ្នកណាម្នាក់ អ្នកនឹងព្យាយាមធ្វើឲ្យមនុស្សម្នាក់នោះសប្បាយរីករាយ។ ដូច្នេះប្រសិនបើអ្នកព្យាយាមធ្វើឲ្យនាងសប្បាយចិត្ត នោះនាងប្រាកដជាចាប់អារម្មណ៏លើអ្នក។ ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដើម្បីចាប់ផ្តើម៖
ឱបចង្កេះនាង
ត្រូវប្រុងប្រយ័ត្ននៅពេលអ្នកធ្វើបែបនេះ។ ប្រសិនបើអ្នកគ្មានអារម្មណ៏ស្និតស្នាលគ្រប់គ្រាន់ចំពោះនាងទេ ឬប្រសិនបើនាងមានអារម្មណ៏មិនល្អ នេះអាចធ្វើឲ្យនាងខឹង។ ប៉ុន្តែបើមិនដូច្នេះទេ នាងប្រាកដជាចូលចិត្តវា។
ពេលនិយាយជាមួយនាង
ពេលនិយាយជាមួយនាង មិនមែនមានន័យថា អ្នកជាអ្នកនិយាយរហូតនោះទេ។ ត្រូវយកចិត្តទុកដាក់ស្តាប់ការរៀបរាប់របស់នាងឲ្យ ទើបធ្វើឲ្យនាងមានអារម្មណ៏ល្អ។
ប្រាប់រឿងអាថ៌កំបាំងគ្រប់យ៉ាងដល់នាង
ប្រាប់នាងនូវរឿងអាថ៌កំបាំងរបស់អ្នក… ប៉ុន្តែត្រូវបញ្ជាក់នាងថា អ្នកបាននិយាយរឿងអាថ៌កំបាំងទាំងអស់របស់អ្នកប្រាប់នាងអស់ហើយ។
យកអាវធំរបស់អ្នកពាក់ឲ្យនាង
នេះជាសកម្មភាពមួយបង្ហាញភាពជាអ្នកការពារ។ មនុស្សស្រីស្រឡាញ់ចូលចិត្តអ្នកមើលថែនាង។
មកនៅស្និតនឹងនាងបំផុត តែកុំថើប…
សកម្មភាពនេះនឹងបង្កើតក្តីរំពឹងទុករបស់នាង ប៉ុន្តែនៅពេលអ្នកមកនៅក្បែរដោយមិនថើប វានឹងធ្វើឲ្យនាងកាន់តែចង់ឲ្យអ្នកថើប។ ត្រូវចេះគ្រប់គ្រងឥរិយាបថឲ្យបានល្អ។
ឱបនាងពីក្រោយ
ពេលខ្លះ មនុស្សស្រីចូលចិត្តឲ្យគូស្នេហ៏ឱបនាងពីក្រោយ។ សាកល្បងបែបនេះ បើអាចទៅរួច។
ឱបនាងឲ្យណែនៗ
ការឱបណែនៗធ្វើឲ្យគូស្នេហ៏ទាំងពីរស្រឡាញ់គ្នាខ្លាំងឡើង។ កុំស្ទាក់ស្ទ័រនឹងវាស់ស្ទង់ចំណង់តណ្ហារបស់អ្នកដោយការឱបណែនៗ។
ធ្វើឲ្យនាងសើច
មនុស្សស្រីស្រឡាញ់ការលេងកំប្លុកកំប្លែង។ យូរៗម្តង អ្នកអាចនិយាយរឿងកំប្លែងឲ្យនាងស្តាប់ និងធ្វើឲ្យនាងសើច។
នាំនាងទៅចូលរួមពិធីជប់លៀងមិត្តភក្តិរបស់អ្នកដែរ
ឥរិយាបថបែបនេះបង្ហាញថា អ្នកចង់ប្រាប់ពិភពលោកនេះពីស្នេហារបស់អ្នក។
ចេញទៅដើរលេងជាមួយមិត្តភក្តិរបស់នាង
ចំណាយពេលខ្លះជាមួយមិត្តភក្តិនាង ហើយត្រូវចុះសម្រុងនឹងគ្នាឲ្យបានល្អ។ ចំណុចមួយនេះនឹងធ្វើឲ្យនាងសប្បាយចិត្តបំផុត។
ឲ្យនាងគេងលើភ្លៅរបស់អ្នក
ធ្វើឲ្យនាងមានអារម្មណ៏កក់ក្តៅ និងក្តីស្រឡាញ់ក្នុងរង្វង់ដៃរបស់អ្នក។ ឲ្យនាងគេងលើភ្លៅរបស់អ្នក នៅពេលនាងប្រាប់រឿងផ្អែមល្អែមដល់អ្នក។
គេងលើភ្លៅនាង
នៅពេលនាងមានអារម្មណ៏ល្អ អ្នកគេងលើភ្លៅនាងហាក់បីដូចជា កូនក្មេងតូចម្នាក់។ នាងនឹងមានអារម្មណ៏ល្អ នៅពេលអ្នកមានភាពកក់ក្តៅជាមួយនាង។
ថើបនាងភ្លាមៗ
មនុស្សស្រីចូលចិត្តអារម្មណ៏រីករាយ ភ្ញាក់ផ្អើល ហើយសកម្មភាពនេះនឹងមានប្រសិទ្ធិភាព ប្រសិនបើនាងស្រឡាញ់អ្នក។
ឧស្សាហ៏ប្រាប់ដល់នាងថា នាងស្អាត
ពេលខ្លះ អ្នកក៏ត្រូវការនិយាយពាក្យកុហកដែរ។ ប៉ុន្តែអ្នកនឹងសប្បាយចិត្ត ក្រោយពេលអ្នកសរសើរនាង។
រក្សាការផ្ញើសារទៅនាង
ស្ទាបស្ទង់ស្នេហារបស់អ្នកតាមរយៈសារអ្នក។
នៅជាមួយនាង ពេលនាងមិនសប្បាយចិត្ត
នេះជាកត្តាមួយដ៏សំខាន់បំផុតដែលអាចសម្រេចអនាគតស្នេហារបស់អ្នក។ ត្រូវនៅក្បែរនាងពេលដែលនាងចង់នៅក្បែរអ្នក។
ដុះពុកចង្ការ និង…
ទុកពុកចង្ការ ហើយត្រដុសនឹងស្មារបស់នាង នៅពេលនាងកំពុងគេង។ ប្រយ័ត្ន៖ ប្រសិនបើពុកចង្ការរបស់អ្នករឹង, ស្រួច ឬគ្មានអនាម័យ ការធ្វើបែបនេះនឹងធ្វើឲ្យនាងខឹង។
សុំនាងរៀបការ
នៅថ្ងៃណាមួយ ពេលដែលនាងមានក្តីរំពឹងតិចតួច ត្រូវសុំនាងរៀបការ ហើយប្រាប់នាងថា ជីវិតរបស់អ្នកនឹងគ្មានន័យ លុះត្រាតែអ្នកបានរៀបការជាមួយនាង។
រៀបការនឹងនាង
ការរៀបការជារឿងមួយសំខាន់បំផុត ដែលមនុស្សស្រីចង់បាន។ រៀបការនឹងនាង ហើយធ្វើឲ្យនាងមានសុភមង្គល។
ធ្វើអាហារសម្រាប់នាង
តើអ្នកពិតជាចង់រៀបការជាមួយនាងមែនទេ? ចាប់ផ្តើមចម្អិនអាហារឲ្យនាងញ៉ាំ ប្រសិនបើអ្នកពិតជាស្រឡាញ់នាងមែន៕