មិននឹកស្មានសោះ គ្រាន់តែគូស្នេហ៍ឡើងឋានសួគ៌ពេលព្រឹកបានញឹកញាប់ ផ្ដល់អត្ថប្រយោជន៍ដល់ម្លឹង
សក់រញ៉េរញ៉ៃ, ហើមភ្នែក, ធុំក្លិនមាត់…ជាមូលហេតុដែលធ្វើឱ្យអ្នកមើលរំលងការ រួ-មភេ-ទនៅពេលព្រឹក។ ប៉ុន្តែខាងក្រោមនេះជាមូលហេតុ ដែលអ្នកគួរតែស្រឡាញ់ការ រួ-មភេ-ទក្រោយពេលភ្ញាក់ពីគេង៖
អ្នកនឹងសប្បាយចិត្តពេញមួយថ្ងៃ
អ្នកដែលបានរួមភេទនៅពេលព្រឹកតែងតែមានអារម្មណ៍ល្អពេញមួយថ្ងៃ។ ក្តីសុខ និងបទពិសោធន៍ការសម្រេចទឹកកា-ម ធ្វើឱ្យរាងកាយបញ្ចេញអ័រម៉ូន អង់ដូភីន ដែលធ្វើឱ្យអ្នកមានក្តីសុខបំផុត។
ប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ
ការរួមភេទពេលព្រឹកអាចជួយពង្រឹងសុខភាពប្រព័ន្ធភាពស៊ាំរបស់អ្នក ធ្វើឱ្យអ្នកមានសុខភាពល្អ។ យោងតាមការស្រាវជ្រាវថ្មីៗនេះបានឱ្យដឹងថា ការរួ-មភេ-ទពេលព្រឹកអាចជួយបង្កើនកម្រិតភាពស៊ាំប្រឆាំងនឹងជំងឺផ្តាសាយ និងមេរោគផ្សេងៗទៀត។
បង្កើនអ័រម៉ូន
ការ រួ-មភេ-ទពេលព្រឹកអាចជួយបង្កើនការបញ្ចេញអ័រម៉ូន និងផ្តល់បទពិសោធន៍ការ រួ-មភេ-ទកាន់តែច្រើនឡើង។
មិនចាំបាច់ត្រូវលេង និងស្ទាបអង្អែល
ក្នុងពេលគូស្នេហ៍របស់អ្នកបានគេង អ័រម៉ូន តេសតូស្តេរ៉ូន របស់គាត់បានកើនឡើងខ្ពស់ ជាមូលហេតុធ្វើឱ្យមានចំណង់ផ្លូវភេទ។ ដូច្នេះ នៅពេលព្រឹក អ្នកមិនចាំបាច់ត្រូវចំណាយពេលលេង និងស្ទាបអង្អែលឡើយ ព្រោះអាអូនតូចរបស់គាត់បះឡើងស្រាប់ ត្រៀមនឹងបញ្ចេញសកម្មភាពជាស្រេច។
វាធ្វើឱ្យអ្នកកាន់តែមានភាពស្រស់ស្អាត
ការ រួ-មភេ-ទ ពេលព្រឹកបានបង្កើនកម្រិតអ័រម៉ូន អឺសស្ត្រូសែន ដែលរក្សាសម្រស់ផ្ទៃមុខ ស្បែក និងសក់។ សាច់ភ្លឺរលោងតាមបែបធម្មជាតិពេញមួយថ្ងៃ។ ផ្ទៃមុខរបស់អ្នកនឹងកាន់តែស្រស់ស្អាត សក់នឹងកាន់តែភ្លឺរលោង។
ធ្វើឱ្យអ្នកកាន់តែស្និទ្ធស្នាលនឹងគូស្នេហ៍បស់អ្នក
ការរួមភេទបានបញ្ចេញអរម៉ូន អុកស៊ីតូស៊ីន។ គូស្នេហ៍ដែលបានរួមភេទពេលព្រឹកនឹងមានអារម្មណ៍កាន់តែស្និទ្ធស្នាលនឹងគ្នា។
តិចនិចធ្វើឱ្យការ រួ-មភេ-ទពេលព្រឹកកាន់តែប្រសើរឡើង
ការ រួ-មភេ-ទពេលព្រឹកពេញទៅដោយក្តីសុខ និងកម្ចាត់ភាពមិនសុខស្រួលជារឿងមួយមិនអាក្រក់ឡើយ។ ដាក់ម៉ោងរោទិ៍។ អ្នកមិនចង់ទៅធ្វើការយឺត ព្រោះអ្នកចង់មានក្តីសុខមុនដំបូងគេ។ ការដាក់ម៉ោងរោទិ៍ និងចាក់តន្រ្តីរ៉ូមែនទិច នឹងជួយបង្កើនចំណង់ផ្លូវភេ-ទ និងធ្វើឱ្យមានបរិយាកាសល្អ។
ងូតទឹកមុនពេលចូលគេង។ ហើយការរួ-មភេ-ទពេលព្រឹកក្នុងពេលងូតទឹកក៏ល្អដែរ។ ដាក់ស្ករកៅស៊ូ ឬស្ករគ្រាប់លើតុរបស់អ្នកសម្រាប់បៀមពេលព្រឹក ការពារធុំក្លិនមាត់។
កាន់ស្រោមអនាម័យនៅនឹងដៃ។ ប្រសិនបើអ្នកទាំងពីរគ្មានគម្រោងចង់បានកូនទេនោះ ត្រូវប្រើស្រោមអនាម័យ។
គេងស្លៀកតែខោក្នុង ឬស្រាត។ នៅពេលអ្នកបើកភ្នែកឡើង អ្នកនឹងមានចំណង់តណ្ហាខ្លាំង។
ជ្រើសរើសក្បាច់សម្រុកពីក្រោយ នៅពេលដែលខ្លួនប្រាណរបស់អ្នកគេងម្ខាងម្នាក់ ហើយគូស្នេហ៍របស់អ្នកឱបអ្នកពីក្រោយ៕